សៀវភៅ និស្ស័យ ភាគ២ - Nisay II
និពន្ធដោយ ថុន ថាវរី - Thon Thavry
ISBN: 9789924551201
និស្ស័យជាក្មេងស្រីម្នាក់ដែលមិនបានទទួលភាពកក់ក្តៅពីម្តាយតាំងពីកើតមក ហើយត្រូវរស់ក្នុងនាមជាក្មេងកំព្រាតាំងពីតូច។ តើនេះជានិស្ស័យមែនទេ ដែលតម្រូវឱ្យនាងត្រូវរស់រងទុក្ខលំបាក ត្រូវគេមាក់ងាយ និងទទួលការបៀតបៀនពីអ្នកដទៃមិនចេះចប់?
ទោះបីជីវិតនាងជួបការលំបាកយ៉ាងណា ក៏នាងនៅតែបន្តរស់ដោយក្តីសង្ឃឹមជានិច្ច។ ការបាត់បង់មនុស្ស ជាទីស្រឡាញ់ ការបាត់បង់ការស្រឡាញ់ពីមនុស្សដែលសំខាន់ក្នុងជីវិត បានធ្វើឱ្យនាងរៀនរស់ដោយត្រូវតែពឹងលើខ្លួនឯង។ តាមរយៈការបាត់បង់ដ៏ច្រើននៅក្នុងជីវិត ក៏បានឱ្យនាងរៀនរស់ជាមួយនឹងការអភ័យទោស ហើយព្យាយាមរស់ឱ្យបានល្អបំផុត សម្រាប់ជីវិតដែលនៅសល់។



Comments