សៀវភៅ ដំណើរ Journey
និពន្ធដោយ ថុន ថាវរី - Thon Thavry
ISBN: 9789924551058
ប្រសិនបើយើងមានតែគោលដៅដោយសរសេរដាក់តែក្នុងក្រដាស នោះវាហាក់គ្មានន័យអ្វីទាំងអស់។ ប្រសិនបើយើងមានក្តីស្រមៃហើយ គ្មានការប្តេជ្ញាចិត្ត និងហ៊ានពុះពារដើម្បីក្ដីស្រមៃនោះទេ វាក៏គ្មានថ្ងៃអាចចេញជារូបរៀងបានដែរ។ គ្មានអ្វីដែលបានមកដោយគ្មានការដោះដូរនោះទេ។
នរណាក៏ធ្លាប់ជួបរឿងខកចិត្ត ការឈឺចាប់ និងភាពមិនសមបំណងនៅក្នុងជីវិតដែរ។ ប៉ុន្តែជម្រើសនៅតែលើយើងម្នាក់ប៉ុណ្ណោះ តើយើងចង់ធ្វើជាទាសករនៃការឈឺចាប់ ហើយឃុំខ្លួនឯងនៅក្នុងពិភពដ៏ខ្មៅងងឹងមួយនេះរហូត ឬក៏ជម្នះដើម្បីចាកចេញពីភពងងឹងនេះ រួចស្វែងរកទីពន្លឺសម្រាប់ជីវិត។ យើងគឺជាម្ចាស់នៃជីវិតខ្លួនឯង ជាអ្នកជ្រើសរើសផ្លូវដើរមួយដ៏ត្រឹមត្រូវសម្រាប់ជីវិតយើង ប៉ុន្តែយើងក៏ត្រូវតែធ្វើការសម្រេចចិត្តដោយមានទំនួលខុសត្រូវផងដែរ។



Comments