កំណត់ហេតុពណ៌ស្វាយ ភាគ១ Purple Diary I
និពន្ធដោយ ម៉ៅ ចាន់រស្មី - Mao Chanraksmey
ISBN: 9789924551140
ទំព័រសៀវភៅប្រៀបដូចទំព័រជីវិតដែលលាក់ទុកនូវអាថ៌កំបាំងរាប់មិនអស់ គ្រប់យ៉ាងចាប់ផ្តើមឡើងដោយចង្វាក់រាំដ៏ស្និទស្នាល សំឡេងតូរតន្រ្តីដ៏ពិរោះ ជាមួយនឹងកែវភ្នែកស្នេហាដ៏ផ្អែមល្ហែម។
ខ្ញុំហាក់ដូចជាកំពុងស្ថិតនៅក្នុងអារម្មណ៍មួយដ៏ស្រពិចស្រពិលរហូតដល់មិនដឹងថាខ្ញុំកំពុងស្ថិតនៅក្នុងការយល់សប្តិ ឬក៏ជាការពិត។
គេប្រៀបដូចជាស្រមោលដ៏ចម្លែកដែលអន្ទោលតាមខ្ញុំគ្រប់ទីកន្លែង ខ្ញុំអាចស្តាប់ឮសម្លេងបេះដូងរបស់គេគ្រប់ពេលវេលា ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាគេជានរណា?
សៀវភៅកំណត់ហេតុពណ៌ស្វាយបាននាំផ្លូវឱ្យខ្ញុំបានជួបនឹងគេជាថ្មីម្តងទៀតដោយសារកម្លាំងអធិដ្ឋានដ៏អស្ចារ្យដែលគ្មានឥទ្ធិពលអ្វីអាចមកបំបែកពួកយើងបានឡើយ។



Comments