Serey is utilizing Blockchain technology

សៀវភៅ ឥន្ទ្ររាជ

សៀវភៅ ឥន្ទ្ររាជ - Sword

និពន្ធដោយ ទីម សុឃៀង - Tim Sokhieng


ISBN: 9789924945901




ឥន្រ្ទរាជ គឺរស់នៅជាមួយម្ដាយតែ ២ នាក់។ ឥន្រ្ទរាជ គឺជាក្មេងប្រុសម្នាក់ដែលស្រឡាញ់ទឹកភ្លៀង នឹងមានលក្ខណៈខុសគេតាំងពីតូចមកម្លេះ ដោយតែងតែរីករាយជាមួយនឹងទឹកភ្លៀងជានិច្ច ទោះបីការភ្លៀងធ្លាក់ខ្លះ លាយលំនឹងផ្គររន្ទះខ្លាំងប៉ុណ្ណា។ រាជមានមិត្តសម្លាញ់ ៣នាក់ ដែលមានឈ្មោះថា សក្តិ និង ទេវី ពួកគេតែងតែចែករំលែកចំណេះដឹងគ្នា និង ជួយគ្នាទៅវិញទៅមកនៅពេលនរណាម្នាក់មានទុក្ខ។ នៅថ្ងៃមួយឥន្រ្ទរាជ បានធ្វើឱ្យមិត្តភក្ដិនៅសាលារៀន និង លោកគ្រូអ្នកគ្រូទាំងអស់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលផ្គររន្ទះមិនអាចធ្វើអ្វីឥន្រ្ទរាជបានឡើយ ខណៈពេលដែលអ្នកកំលោះនេះនៅកណ្ដាលភ្លៀងខ្លាំងមួយ។ រឿងនេះបានល្បីរន្ទរពេញសាលារៀន។

ក្រៅពីថាមពលពិសេសដែលរាជមាន បានធ្វើឱ្យផ្អើលដឹងដល់ឋាននរកដែលស្ដេចឋាននរកបានដឹងថា មានមនុស្សពាក់កណ្ដាព្រះម្នាក់ដែលរស់នៅលើភពផែនដី បានដឹងរឿងទាក់ទងពី “ព្រះខ័ឌ្គរាជ្យ” ដែលស្ដេចខ្មោចនោះប៉ងរកជាយូរមកហើយក្រោយពីបានបាត់ទៅក្នុងកំឡុងពេលសង្រ្គាមជាមួយស្ដេចឋានសួគ៌ ដែលស្ដេចឋានសួគ៌បានបង្កើតដែនសីមាការពារ កុំឱ្យពពួកក្រៅពីព្រះនៅឋានសួគ៌ចូលមកបាន។ ដូចនេះ ស្ដេចខ្មៅក៏សម្រេចចិត្តឱ្យបរិវារបានតាមមកឆាឆៅនឹងរាជ ដោយដឹងថារាជជាកូនពាក់កណ្ដាលព្រះនិងមនុស្ស។ ស្ដេចខ្មោចបានចាប់ម្ដាយរបស់រាជ ដោយស្តេចខ្មៅត្រូវឱ្យរាជយកព្រះខ័ឌ្គរាជ្យជាថ្នូរនឹងការដោះដូរម្តាយរបស់គេមកវិញ។

ឥន្រ្ទរាជត្រូវទៅស្វែងរកម្ដាយ ទាំងដែលមិនធ្លាប់ដឹងថា ព្រះខ័ឌ្គរាជ្យគឺជាអ្វី។ ប៉ុន្ដែពិតជាសំណាងណាស់ដែលរាជមានមិត្តសម្លាញ់ដែលមិនអាចចោលគ្នាក្នុងគ្រាមានអាសន្នបានទេ។ ពួកគេទាំង ៣ មានដំណើរផ្សងព្រេងក្នុងការស្វែងរកព្រះខ័ឌ្គរាជ្យ។ នៅតាមផ្លូវមានរឿងនឹកស្មានមិនដល់ជាច្រើនដែលសុទ្ធសឹងតែជាឧបសគ្គគឺចួបនឹងសត្វចម្លែកៗជាច្រើន ចួបនឹងមនុស្សកុលសម្ពន្ធ និង ជួបនឹងបិសាចជាច្រើននៅតាមផ្លូវ ដែលពួកគេមិនធ្លាប់គិតពីមុនមកថាមានពិតមែន។ តែសំណាងរាជមានមិត្តភក្ដិទាំងពីរ ដែលសក្ដិជាមនុស្សដែលក្លាហាន ហើយទេវីជាមនុស្សដែលឈ្លាសវៃដឹងប្រវត្តិសាស្រ្តច្រើន អាស្រ័យដោយការសាមគ្គីមួយនេះ ទើបធ្វើឱ្យរាជបានសម្រេចទៅដល់កន្លែងដែលអាចយកព្រះខ័ឌ្គរាជ្យបានដើម្បីរំដោះម្ដាយរបស់គេ។ ក្រៅពីនេះ រាជក៏បានដឹងពីដើមកំណើតរបស់ខ្លួនដែលដែលខ្លួនកើតពីទឹកភ្លៀងដែលព្រះឥន្ទបានផ្តល់កំណើតឱ្យ ដូចនេះទើបរាជចូលចិត្តទឹកភ្លៀងតាំងពីដឹងក្ដីមកម្លេះ។

ចុងបញ្ចប់ក្រោយពីរំដឡម្ដាយខ្លួនហើយ រាជក៏មានអំណរគុណយ៉ាងខ្លាំងជាមួយមិត្តភក្ដិរបស់គេជាពិសេសទេវី ដែលរាជពិតជាមានអារម្មណ៍ល្អជាមួយនាងយ៉ាងខ្លាំង។ ដោយកំពុងតែសន្ទនាជាមួយទេវីសុខៗ ស្រាប់តែលើសម្រែករបស់សក្ដិបានបាត់ខ្លួនទៅ………...

307.041 SRY$0.00
Scholar Book

Comments