សៀវភៅ ស្អែងម្តងទៀត - Tomorrow Once Again
និពន្ធដោយ កែវ សេងរដ្ឋា - Keo Sengratha
ISBN: 9789924551225
មនុស្សយើងម្នាក់ៗ មានគុណភាពផ្លូវចិត្តមិនដូចគ្នាទេ។ អ្នកខ្លះក៏រឹងមាំ ឯខ្លះទៀតក៏ទន់ខ្សោយ។ តាមពិតទៅ គ្រប់គ្នាសុទ្ធតែចង់មានផ្លូវចិត្តរឹងមាំ គ្មានអ្នកណាម្នាក់ចង់មានផ្លូវចិត្តទន់ខ្សោយនោះទេ។ ប៉ុន្តែគ្រប់ពេលដែលមានបញ្ហាធ្វើឱ្យរកាំចិត្ត មនុស្សដែលមានផ្លូវចិត្តទន់ខ្សោយ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដូចមនុស្សដែលរឹងមាំនោះឡើយ។ ខ្ញុំក៏ធ្លាប់ជាមនុស្សម្នាក់ដែលមានផ្លូវចិត្តទន់ខ្សោយ ងាយនឹងក្រៀមក្រំ ងាយនឹងឈឺចាប់ ឆាប់អន់ចិត្ត ហើយក៏ឆាប់ខឹង។ ខ្ញុំធ្លាប់ឆ្លងកាត់ ទើបយល់ពីអារម្មណ៍នេះច្បាស់ថាគ្មានអ្នកណាចង់ឱ្យខ្លួនឯងទន់ខ្សោយបែបនេះឡើយ គ្មានអ្នកណាចង់កើតទុក្ខ ឬចង់ស្មុគស្មាញក្នុងចិត្តនោះទេ។



Comments