Serey is utilizing Blockchain technology

សៀវភៅ ស្នាមកាំបិត

សៀវភៅ ស្នាមកាំបិត- Scar

និពន្ធដោយ រៀម សុខចំរើន - Riem Sokchamreoun


ISBN: 9789924551195



សៀវភៅដែលមានចំណងជើងថា “ស្នាមកាំបិត” គឺជាកម្រង ខ្សែជីវិតរបស់ខ្ញុំដែលជាអ្នកកើតជំងឺមហារីកសុដន់ម្នាក់បានតតាំងយកឈ្នះជាមួយជំងឺដ៏កាចសាហាវមួយនេះដោយផ្ទាល់់ ហើយក៏បានឆ្លង កាត់បទពិសោធន៍ជាច្រើននៅក្នុងដំណាក់កាលនីមួយៗនៃការព្យាបាលជំងឺរហូតមកដល់ចំណុចមួយដែលអាចនិយាយបានថា ខ្ញុំអាចរួច ផុតពីគ្រោះថ្នាក់ដល់ជីវិតជាបណ្តោះអាសន្នហើយ។


ខ្ញុំក៏មានបំណងចង់ប្រើពេលវេលាដែលនៅសេសសល់ ឱ្យបានជាប្រយោជន៍ និងចង់បំពេញក្តីសុបិន ដែលធ្លាប់ចង់មានស្នាដៃសរសេរសៀវភៅផ្ទាល់ខ្លួនមួយក្បាល ទុកជាអនុស្សាវរីយ៍សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅដែលមានលក្ខណៈជាជីវប្រវត្តិនៃការតស៊ូ ការចែករំលែកចំណេះដឹងទូទៅ និងការលើកទឹកចិត្ត។ ខ្សែជីវិតដែលក្រខ្សត់ទ្រព្យសម្បត្តិ ប៉ុន្តែនៅតែអាចមានឱកាសផ្លាស់ប្តួរខ្សែជីវិតដែលកំសត់ និងការតស៊ូ ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីមានជីវភាពរស់នៅបាន ល្មមសមរម្យផងដែរ។ ដូច្នេះហើយទើបខ្ញុំមានឆន្ទៈក្នុងការចងក្រងប្រវត្តិ នៃខ្សែជីវិតផ្ទាល់ខ្លួនជាសៀវភៅមួយក្បាលនេះឡើងដែលមានចំណងជើងថា “ស្នាមកាំបិត” ដោយខ្ញុំមានគោលបំណង និងក្តីសង្ឃឹមទុកថា សៀវភៅមួយក្បាលនេះនឹងអាចក្លាយជាអ្នកជួយដាស់តឿនក្រើនរម្លឹក ជាកម្លាំងជំរុញលើកទឹកចិត្តដល់អ្នកដែលបានអានសៀវភៅនេះគ្រប់ៗគ្នា។ 

904.578 SRY$0.00
Scholar Book

Comments