សៀវភៅ ទស្សនៈផ្តាច់ផ្លូវក្រោយ

សៀវភៅ ទស្សនៈផ្តាច់ផ្លូវក្រោយ Pdach Plov Kroy

និពន្ធដោយ ឡាំ ឡាយ - Lam Lay 


ISBN: 9789924922087




សៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” មានបីជំពូកធំៗ៖ ទី១ខ្ញុំ, ទី២ខ្ញុំនិងយុទ្ធសាស្រ្ត, ទី៣ខ្ញុំនិងសង្គម។


ជំពូកទី១ “ខ្ញុំ” និយាយពីខ្លួនឯងជាមួយ ការគិត ការផ្លាស់ប្ដូរផ្នត់គំនិត ការរៀបចំទស្សនវិស័យ បើកគំនិតឱ្យទូលាយ ប្រឹងរៀន និងប្រឹងសម្អាតចិត្ត។ ជំពូកទី២ “ខ្ញុំ និងយុទ្ធសាស្រ្ត” និយាយអំពើ ខ្លួនឯងក្នុងការឈ្វេងយល់ពីយុទ្ធ-សាស្រ្ត ដែលបង្ហាញពីសកម្មភាពក្នុងរឿងបុរាណចិន និងទស្សនៈច្រើនទម្រង់ដើម្បីវែកញែកពិចារណាបន្ថែមទៀតក្នុងការទម្លុះល្បិចបុគ្គលប្រយោជន៍និយម។ជំពូកទី៣ “ខ្ញុំនិងសង្គម” បកស្រាយពី ខ្លួនឯងនិងទំនួលខុសត្រូវសង្គមប្រកបដោយបញ្ញា ក្នុងការស្វែងរកភាពយុត្តិធម៌ ចេះងើបក្រោកឈរ និងការជិះជាន់ក្រោមរូបភាពណាមួយ។


ជារួមសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” គឺជាសៀវភៅបែបទស្សនវិជ្ជាសាមញ្ញាមួយក្បាល។ ទិដ្ឋភាពទទូទៅនៃសៀវភៅនេះ គឺពុំបង្ហាញថាខុសថាត្រូវ តែបង្ហាញអំពីមូលដ្ឋាននៃការត្រឹះរិះពីចារណាតែប៉ុនណោះ។ សៀវភៅមួយក្បាលនេះ ប្រៀបបានដូចជាសៀវភៅឥតន័យ។ ព្រោះថា វាមានន័យ ឬក៏គ្មានន័យ គឺអាស្រ័យលើប្រិយមិត្តបងបងប្អូនអ្នកអានតែប៉ុនណោះ។ ម្យ៉ាងទៀតអាចថា វាគ្មានតម្លៃ។ ព្រោះថា តម្លៃគ្រប់យ៉ាងមិនស្ថិតត្រឹមតែសៀវភៅមួយក្បាលនេះទេ គឺអាស្រ័យលើប្រិយមិត្តជាអ្នកកំណត់។ ផ្នែកម្យ៉ាងនៃសច្ចភាព គឹសច្ចភាព។ ខ្ញុំសរសេរសៀវភៅនេះ ប្រៀបបានដូចជាក្មេងពុំដឹងអីម្នាក់។  

358.169 SRY
Scholar Book

Comments