Serey is utilizing Blockchain technology

សៀវភៅ រលកបោកខ្សាច់

សៀវភៅ រលកបោកខ្សាច់ - Wave & Sand

និពន្ធដោយ ម៉ៅ សំណាង - Mao Samnang


ISBN: 9789924551263




រលកបោកខ្សាច់ ជាស្នាដៃដែលខ្ញុំបាននិពន្ធឡើង នៅក្នុងឆ្នាំ១៩៩៥ ដើម្បីចូលរួមប្រលងប្រជែង យកពានរង្វាន់អក្សរសិល្ប៍ “ព្រះសីហនុរាជ” ហើយក៏ជាស្នាដៃដំបូងដែលខ្ញុំបានទទួលជ័យលាភី ហើយក៏អាចឱ្យខ្ញុំបានក្លាយទៅជាអ្នកនិពន្ធដែលមានការទទួលស្គាល់ពីសមាគមអ្នកនិពន្ធខ្មែរនៅក្នុងឆ្នាំនោះផងដែរ។

រលកបោកខ្សាច់ជាស្នាដៃដែលពោរពេញទៅដោយអនុស្សាវរីយនៃការចាប់ផ្តើមដំបូងរបស់ខ្ញុំ។ ស្នាដៃរឿង រលកបោកខ្សាច់ បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំពីអ្នកនិពន្ធទន្សាយដ៏សាមញ្ញម្នាក់ដែលត្រឹមតែសរសេរដៃដាក់ជួលនៅតាមផ្ទះជួលនានា ឱ្យបានក្លាយទៅជាអ្នកនិពន្ធម្នាក់ដែលមានការទទួលស្គាល់ ហើយបានបោះពុម្ពសៀវភៅជាស្នាដៃរបស់ខ្លួនឯងជាលើកដំបូងបង្អស់។ 

672.273 SRY$0.00
Scholar Book

Comments