សៀវភៅ មនុស្សខ្មៅ

សៀវភៅ មនុស្សខ្មៅ - Black Man

និពន្ធដោយ ធឿន សុធា - Theoun Sothea


ISBN: 9789924551171




ជីវិតដែលឆ្លងកាត់រឿងរ៉ាវដែលពុំសមប្រកប ឧបសគ្គ និងបញ្ហា វាមិនត្រឹមតែធ្វើឱ្យយើងរឹងមាំតែប៉ុណ្ណោះទេ ប៉ុន្តែវាជាមេរៀន និងជាការចងចាំដ៏ល្អបំផុត។ ឱ្យតែយើងមានការតាំងចិត្ត និងមានគោលដៅមួយច្បាស់លាស់ រួចចាប់ផ្តើមធ្វើវា គឺធ្វើដោយមិនរង់ចាំថ្ងៃស្អែក នោះគ្រប់យ៉ាងនឹងបានល្អប្រសើរជាងពេលនេះ។


យើងគ្រប់គ្នាគប្បីរៀនរស់នៅជាមួយនឹងការពិត ថាជីវិតគឺជាការតស៊ូ ការលះបង់ ការអត់ធ្មត់ និងក្លាហានព្រមទទួលយកការផ្លាស់ប្តូរ ហើយរីករាយនឹងរឿងរ៉ាវថ្មីៗ។ ទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់បែបណាក្តី បើយើងមិនគេចវេស ដោះសា ហើយហ៊ានប្រឈមមុខ នោះគ្មានអ្វីដែលថាមិនអាចទៅរួចឡើយ។


បើយើងម្នាក់ៗខ្លាចការលំបាក តើធ្វើម្តេចអាចរកឃើញនូវដំណោះស្រាយទាំងនោះបាន? ទោះបីជា មានឧបសគ្គជាច្រើនកំពុងរង់ចាំ ប៉ុន្តែយើងក៏កំពុងដើរទៅមុខដែរ គឺដើរនៅលើផ្លូវដែលខ្លួនស្រឡាញ់ ដើរដោយភាពជឿជាក់ ហើយមិនព្រមចុះចាញ់ជាដាច់ខាត តស៊ូរហូតដល់ដំណាក់កាលនៃវិនាទីចុងក្រោយ។

299.282 SRY
Scholar Book

Comments